សារមន្ទីរ ស.ស.រ

សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​នៃ​ប្រទេស​កម្ពុជា​

សារមន្ទីរ ស.ស.រ ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវទស្សនវិស័យដែលទាក់ទង ទៅនឹងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវការយល់ដឹងដល់សាធារណជនកាន់តែច្បាស់អំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ​ និងនយោបាយ។

តម្លៃសំបុត្រ

សិស្ស/កូនក្មេង
២០០០រៀល / ១៤០០០រៀល ភ្ជាប់​ជាមួយ​មគ្គទេសក៍
ជា​សំឡេង​

ជនជាតិខ្មែរ
៤០០០រៀល / ១៦០០០រៀល ភ្ជាប់​ជាមួយ​មគ្គទេសក៍
ជា​សំឡេង​

ជនបរទេស
២០០០០រៀល / ៣២០០០រៀល ភ្ជាប់​ជាមួយ​មគ្គទេសក៍
ជា​សំឡេង​

បើក​ចាប់ពី​ថ្ងៃអង្គារ​-អាទិត្យ
៩ព្រឹក-៦ល្ងាច

អគារលេខ ១៩ រុក្ខវិថីលេខ ១០៦
ព្រះមហាក្សត្រីយានីកុសមៈ សង្កាត់វត្តភ្នំ
ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា

ការតាំងពិព័រណ៍

ចាប់តាំងពីសម័យហ្វូណន រហូតមកដល់បច្ចុប្បន្ន

២០០០ឆ្នាំនៃប្រវត្តិរូបិយវត្ថុរបស់ប្រទេសកម្ពុជា

សារមន្ទីរនេះត្រូវបានបែងចែកជា​១២ម៉ូឌីលខុសៗគ្នា​ ដែលបង្ហាញអំពីហេតុការណ៍ និងមេរៀនសំខាន់ៗដែលបានដកស្រង់ចេញពីប្រវត្តិសេដ្ឋកិច្ច​ និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា និងបង្ហាញអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងរូបិយវត្ថុ ឥណទាន​ កំណើនសេដ្ឋកិច្ច អតិផរណា។ល។

អ្នកទស្សនាអាចធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ដែលមានអាយុកាលជាង ២០០០ឆ្នាំ តាមរយៈការដាក់តាំងបង្ហាញជាពិព័រណ៍ និងផ្ទាំងព័ត៌មានជាច្រើនតាមរយៈឧបករណ៍ផ្សព្វផ្សាយព័ត៌មានអេឡិចត្រូនិច។

ពិព័រណ៍មិនអចិន្ត្រៃយ៍

ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ ព្រះបាទ ស៊ីសុវត្ថិ នៅឆ្នាំ១៩០៦៖ គ្រាដំបូងនៃការស្វែងយល់ចិត្តគ្នារវាងខ្មែរ និងបារាំង។

សូមអញ្ជើញចូលរួម​ក្នុងព្រះរាជដំណើរជាប្រវត្តិសាស្ត្រ​របស់ ព្រះបាទ ស៊ីសុវត្ថិ យាងទៅកាន់​ប្រទេសបារាំងក្នុងឆ្នាំ១៩០៦ ​ជាមួយនឹងបទពិសោធន៍ពិព័រណ៍និម្មិត​ ៣៦០ដឺក្រេ! ដើម្បីទស្សនាពិព័រណ៍ សូមមេត្តាចុចលើប៊ូតុងនេះ ​និងពង្រីកទៅលើផ្ទាំងព័ត៌មាន​ដែលបានអធិប្បាយយ៉ាងក្បោះក្បាយ។

ទីតាំងអន្តរកម្ម

ការសិក្សា និងល្បងប្រាជ្ញា

ការយល់ដឹង​អំពី​សេដ្ឋកិច្ច​ និង​គោលការណ៍​រូបិយវត្ថុ​

ជាមួយនឹងការរៀបចំនិងការរចនាដ៏ទំនើប សារមន្ទីរ ស.ស.រ ​ត្រូវបានបំពាក់ដោយភាពយន្តឯកសារ ល្បែងល្បងប្រាជ្ញា និងឧបករណ៍ដែលអាចបញ្ជាលើអេក្រង់ ដើម្បីផ្តល់នូវការកំសាន្ត និងចំណេះដឹងដល់សាធារណជន។ អ្នកទស្សនាអាចអនុវត្ត និងស្វែងយល់បន្ថែមទៅលើអ្វីដែលបានសិក្សារៀនសូត្រ ព្រមទាំងយល់ដឹងអំពីច្បាប់ និងយន្តការនានា ជាពិសេសសារៈសំខាន់នៃរូបិយវត្ថុក្នុងការកសាងឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេស។

ចូលទៅកាន់

> បណ្ណាល័យ / ហាងលក់វត្ថុអនុស្សាវរីយ៍ / សួនច្បារ / ហាងកាហ្វេ / ច្រកចូល

សំណួរដែលសួរជារឿយៗ

សំណួរទូទៅអំពីសារមន្ទីរ ស.ស.រ

អាគារបេតិកភណ្ឌ

សារមន្ទីរ​ ស.ស.រ បានបោះទីតាំងនៅចំកណ្ដាលបេះដូងរាជធានីភ្នំពេញ​ រាជធានីនៃប្រទេសកម្ពុជា។ សារមន្ទីរនេះ ជាអាគាររចនាបថសម័យបារាំង ដែលជាអតីតសណ្ឋាគាររ៉េស៊ីដង់ ក្នុងឆ្នាំ១៩០៨ សាលាក្រុងភ្នំពេញ ក្នុងឆ្នាំ១៩២០ និងចុងក្រោយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ចាប់តាំងពីឆ្នាំ២០១២។

អគារនេះស្ថិតនៅក្នុងសភាពទ្រុឌទ្រោម​ មុននឹងបានជួសជុលកែប្រែទៅជាសារមន្ទីរ ស.ស.រ ហើយត្រូវ​​​​​​បានសម្រេចរក្សានូវអ្វីដែលអាចរក្សាបាន​​ពីសភាពដើម ​ ក្នុងគោលបំណងដាក់តាំងបង្ហាញនូវ​កំណប់​ រូបិយវត្ថុ និង​​វត្ថុបុរាណចាប់តាំងពីសម័យហ្វូណន។